制作
出演艺人
Chhoun Malay
表演者
作曲和作词
OUK SINARETH
作曲
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
ក្នុងសួនគ្រប់បុប្ផា រីកល្អត្រចង់
សត្វកន្លង់ នៅមិនទៅណា
ក្រេបរសជាតិ អស់ពីបុប្ផា
ស្វិតស្រពោនកាលណាទៅភ្លាម
បុប្ផារុះរោយហើយមិនបាន ស្គាល់ក្តីសុខា
ត្រូវមនុស្សផ្តន្ទាកាច់បុប្ផា ចោលក្នុងភក់ជ្រាំ
កម្មផលពីនាយទាយថារី កហើយត្រូវស្វិតក្រៀមក្រំ
មិនអាចបង្វែរទឹកភក់ជ្រាំ
ក្លាយជាប្រោះព្រំសួគ៌បានទេ
សត្វកន្លង់ចង្រៃ ហេតុអ្វីមិនស្លាប់
មានខ្លួនដើរធ្វើបាបរូបគេ
បុប្ផារីកសម្រាប់តែកន្លង់ ក្រេបស្នេហ៍
រីកហើយបែររុះរោយ ឯការ
បុប្ផារុះរោយហើយមិនបាន ស្គាល់ក្តីសុខា
ត្រូវមនុស្សផ្តន្ទាកាច់បុប្ផា ចោលក្នុងភក់ជ្រាំ
កម្មផលពីនាយទាយថា រីកហើយត្រូវស្វិតក្រៀមក្រំ
មិនអាចបង្វែរទឹកភក់ជ្រាំ
ក្លាយជាក្រាលព្រំសួគ៌បានទេ
សត្វកន្លង់ចង្រៃ ហេតុអ្វីមិនស្លាប់
មានខ្លួនដើរធ្វើបាបរូបគេ
បុប្ផារីកសម្រាប់តែកន្លង់ ក្រេបស្នេហ៍
រួចហើយបែរបង់ចោល ឯការ
Written by: OUK SINARETH