音乐视频

ឋានសួគ៌ឋានស្នេហ៍ thansur than snae -- Sin sisamouth & Ros Sereysothea
在 YouTube 上观看 ឋានសួគ៌ឋានស្នេហ៍   thansur than snae  --  Sin sisamouth & Ros Sereysothea

精选于

制作

出演艺人
Sinn Sisamouth
Sinn Sisamouth
表演者
Ros Sereysothea
Ros Sereysothea
表演者
作曲和作词
បទបរទេស ទេព សុខុម សំ សាខន
词曲作者
制作和工程
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
制作人

歌词

រាត្រី នេះមានចន្ទរះ
ពន្លឺច្បាស់ ត្រចះពេញអស់វេហា
ចាំងឆ្លុះ ពេញគង្គា
នាំឱ្យចិន្ដា រីករាយនឹង គយគន់
មើលចុះអស់ធម្មជាតិពណ៌ស្រស់ ស្រទន់
សប្បាយ ពេកពន់
សប្បាយពេកពន់ គន់មើលចន្ទ្រា
ចន្ទអើយចន្ទល្អ ម្ល៉េះទេ
បើបានរួមប្រាណ ម្ល៉េះសមសុខា
ខ្ញុំជាទន្សាយ សប្បាយ
រស់ក្នុងចន្ទថ្លា សូមចន្ទមេត្តាខ្ញុំផង
បើចន្ទ្រា ប្រែអស់រស្មី
ទន្សាយស៊ូ ស្លាប់តាមចន្ទថ្លៃ
ជឿម្ដេចបាន ពាក្យដែលប្រុសស្តី
បងស្បថជូនស្រី ណាស្រស់នួនល្អង
នាំសៅហ្មង បើមិនដូចថា
ទន្សាយស្នេហ៍ ស្មោះណាចន្រ្ទា
ផ្កាយរយពាន់ ម្ដេចមិនប្រាថ្នា
ស្នេហ៍តែចន្រ្ទា មិនអាចប្រែបាន
រាត្រីរនោច ចន្ទអភ័ព្វ
ទន្សាយស៊ូស្លាប់ កើតជាពពក
បើចន្ទមិនបាន ចេញបំភ្លឺលោក
ពពកហោះតាម រកចន្ទ
ស្អប់ណាស់ប្រុសណា ថាបំពាន
ព្រោះតែ ចង់បានស្នេហ៍ពីកល្យាណ
ទើបហ៊ានឆ្លើយ
មើលចន្ទរះរាខ្ពស់ណាស់
ភ្លឺច្បាស់ អណ្ដែតតែក្នុងឋានឆ្ងាយ
ទោះជីវិតស្លាប់ មិនស្ដាយ
ឱ! ទន្សាយ សប្បាយនឹងដួងចន្ទ
ឱ្យបងភាំងភាន់ ព្រោះសម្រស់ ចន្រ្ទា
នេះជា ពាក្យពិតចេញពីដួងចិត្តបងទន្សាយថ្លៃ
ទន្សាយខ្ញុំ និយាយពិត
ស្មោះអស់ ពីចិត្តណាដួង ចន្ទ
នេះជាឋានសួគ៌ នៃយើង
មែនឬ ដួងចន្ទ
ពិតមែន
ពិតជា ឋានសួគ៌នៃយើង
Written by: Various Artists, បទបរទេស ទេព សុខុម សំ សាខន
instagramSharePathic_arrow_out