制作
出演艺人
Eung Nary
表演者
Ros Sereysothea
表演者
制作和工程
The Cambodian Vintage Music Archive Inc
制作人
歌词
នែ៎!នែ៎!មាសមុំ ឈប់សិនបងសូម
សួរមុំពិសី តើបានឬទេ?
ចា៎!ចា៎!យល់ព្រម តើប្រុសមានឆោម
បងល្មមវាចា មានការអ្វីដែរ
ការពិតបងចង់សុំស្នេហ៍
តើកែវមាសមេ ងាករេយ៉ាងណាទៅ
សូមពៅមេត្តា វាចាប្រាប់បងផង
ទេ!ទេ!មិនបាន កោតចិត្តបងហ៊ាន
មិនចេះខ្មាសអៀន ហាសុំស្នេហ៍ស្នង
ស្រឡាញ់អូនយូរ បងពិតជាប្ដូរ
ហើយទ្រាំតស៊ូ ទទូលទទូច
ខ្ញុំនេះ! មិនមែនស្រីខូច
បើពិតជាលួច ចិត្តកួចលួចមេត្រី
សូមបងចូលស្ដី ដណ្ដឹងដល់ឪម៉ែ
ទេ!ទេ! មាសមុំ អូនកុំច្រឡំ
ថាខ្ញុំមានមៃ រូបស្រីមាសមេ
បើស្នេហ៍នារី ស្នេហាគ្មានពីរ
ជីវីស្ម័គ្រស្មោះ លុះអស់សង្ខៃយ
បងស្ម័គ្រស្មោះស្នេហ៍មេត្រី
ពិតដូចសម្ដី អូនស្រីព្រមស្នេហា
យើងនឹងរៀបការ តាមប្រពៃណីខ្មែរ
នែ៎!នែ៎!មាសមុំ ឈប់សិនបងសុំ
សួរមុំពិសី តើបានឬទេ?
ចា៎!ចា៎!យល់ព្រម តើប្រុសមានឆោម
បងល្មមវាចា មានការអ្វីដែរ
ការពិតបងចង់សុំស្នេហ៍
តើកែវមាសមេ ងាករេយ៉ាងណាទៅ
សូមពៅមេត្តា វាចាប្រាប់បងផង
ទេ!ទេ!មិនបាន កោតចិត្តបងហ៊ាន
មិនចេះខ្មាសអៀន ហាសុំស្នេហ៍ស្នង
ស្រឡាញ់អូនយូរ បងពិតជាប្ដូរ
ហើយទ្រាំតស៊ូ ទទូលទទូច
ខ្ញុំនេះ! មិនមែនស្រីខូច
បើពិតជាលួច ចិត្តកួចលួចមេត្រី
សូមបងចូលស្ដី ដណ្ដឹងដល់ឪម៉ែ
ទេ!ទេ! មាសមុំ អូនកុំច្រឡំ
ថាខ្ញុំមានមៃ រូបស្រីមាសមេ
បើស្នេហ៍នារី ស្នេហាគ្មានពីរ
ជីវីស្ម័គ្រស្មោះ លុះអស់សង្ខៃយ
បងស្ម័គ្រស្មោះស្នេហ៍មេត្រី
ពិតដូចសម្ដី អូនស្រីព្រមស្នេហា
យើងនឹងរៀបការ តាមប្រពៃណីខ្មែរ
Written by: Kong Bunchhoeun, Sisamouth Sinn

