制作
出演艺人
Suly Pheng
表演者
作曲和作词
Suly Pheng
词曲作者
歌词
មេឃចុះត្រជាក់ អាប់ធ្លាក់មើលអ្វីមិនច្បាស់
ប្រៀបដូចដានសេ្នហ៍បញ្ច្រាស់ បម្រាស់ឲ្យគិតពីជីវ៉ា
មើលអូនដូចស្លេកស្លាំង
មុខមិនសូវស្រស់ថ្លា
មានរឿងគ្រួសារ
ឬក៏បញ្ហាកើតឡើងលើអូន
ត្រូវចាំថានៅមានបងម្នាក់លួចបារម្ភ
បើគេធ្វើអ្វីមិនសមអូនអាចប្រាប់បង
ទោះដឹងថាត្រូវលូកដៃហាក់មិនទំនង ក៏បងស្ម័គ្រចិត្ត
តែបើសិនគេហ៊ានធ្វើបាប ផ្លូវកាយឬចិត្ត
សូមកុំកម្រិត វរមិត្ត អូនត្រូវហ៊ានប្រាប់បង
Chorus. ព្រោះគេមិនមែនជាបង បងសុំទោសផងមិនអាចថែថ្លៃ ចង់បន្ទោសនិស្ស័យធ្វើម្តេចចរណៃអូនបានទៅគេ
គេប្រាកដថាមិនដឹង សុខទុក្ខរបស់មាសមេ
អាចផ្តល់យោបល់ឲ្យមាសស្នេហ៍ ប៉ុន្តែមិនអាចបាននៅក្បែរ គ្មានថ្ងៃប្រែម្នាក់នេះនៅរងចាំអូន
អរគុណនៅទឹកចិត្តដែលតែងលួចបារម្ភ គ្រប់យ៉ាងមិនអាចបង្ខំមានតែសម្របតាម ថ្ងៃនេះថ្ងៃស្អែកថ្ងៃក្រោយ មិនអាចទាយបាន ថាកើតរឿងអ្វី
ដឹងត្រឹមថាគ្រាមុន ពួកយើង មិនអាចកែខៃ
បានត្រឹមយល់ន័យស្គាល់អ្វីដែលហៅថាសោកស្តាយ
Chorus. ព្រោះគេមិនមែនជាបង កុំសុំទោសអូន មិនមែនកំហុសថ្លៃ ចង់បន្ទោសនិស្ស័យធ្វើម្តេចរូបស្រីអូនបានទៅគេ ប្រហែលជាគេមិនដឹង សុខទុក្ខអូនយ៉ាងម៉េចទេ
ទោះខំលះបង់ឥតងៀករេ តម្រែតម្រូវតាមចិត្តគេ កម្មបុព្វេ
ត្រូវឲ្យអូនជួបរឿងបែបនេះ។
Bridge : នេះហើយស្នេហ៍សិប្បនិម្មិត គេធ្វើអ្វីតាមតែគេគិត មិនខ្លាចចិត្តថ្លៃ
គ្រប់យ៉ាងអូនបានយល់អស់ន័យ
ភាពរីករាយមិនសមនឹងរូបស្រី
សេចក្តីសុខហាក់នៅឆ្ងាយសែនឆ្ងាយ!!!!
Written by: Suly Pheng

