Meas Soksophea 的热门歌曲
制作
出演艺人
Meas Soksophea
表演者
作曲和作词
វីរៈ ពន្លក
词曲作者
歌词
I ភ្លៀងធ្លាក់ ត្រជាក់ញ័រញាក់ខាងក្រៅ តែមិនអាចជ្រៀតទៅ ត្រជាក់ដល់បេះដូងឡើយ
ព្រោះអូនមានបង នៅក្បែររួមចិត្តរួមកាយ ទោះភ្លៀងលិចផ្ទះក៏ដោយ មិនអាចអោយចិត្តអូនរងា
II ភ្លៀងខ្លាំង យ៉ាងណាក៏គង់តែរាំង ទឹកបឹងឡើងខ្លាំង យ៉ាងណាគង់ស្រក់ពុំងា
ខុសពីចិត្តអូន ចិត្តស្មោះនៅតែហូរហៀរ មិនថមថយចិត្តនឹកនា មានពុំងាស្មើមានគ្រប់សព្វ
R តើជាអ្នកណា បង្កើតស្នេហានេះមក គ្រាន់តែនឹកភ្នក គិតដល់យល់ពីក្តីសុខ ចំហាយស្នេហា
កក់ក្តៅលើសពីការគ្រងទុក ទោះភ្លៀងដប់ថ្ងៃ ដប់យប់ ក៏មិនអាចលុបលិចបេះដូង
III ពេញចិត្ត ក្បែរបងមិនមែនមួយគ្រា អូននិងប្រើវេលា មួយជីវិតកំដរស្ងួន បងសុខ អូនសើច
បងយំ អូនអង្អែលខ្នង បានរួមសុខទុក្ខក្បែរបង ជាបំណងអូនផ្សងជាតិនេះ

Written by: វីរៈ ពន្លក