制作
作曲和作词
senpropey chhuth
词曲作者
制作和工程
Homix Record
制作人
歌词
និស្ស័យបណ្តាលឲ្យបងបានជួបស្រី
បានយល់ន័យក្តីស្នេហា
អូនជាមនុស្សម្នាក់ដែលបេះដូងនេះប្រថ្នា
ចង់ផ្ញើសង្ខាលើចរណៃ
និស្ស័យបណ្តាលឲ្យយើងបានជួបគ្នា
អាពាហ៍ពិពាហ៍ជាសក្ខីស្នេហ៍
បងពិតមានសំណាងបានអូនរួមរស់ក្បែរ
មិនត្រូវការអ្វីទេជាតិនេះ
ក្តីស្រឡាញ់ដែលបងមានចំពោះអូន
គ្មានថ្ងៃសាបសូន្យទេជីវ៉ា
អរគុណដែលផ្តល់ក្តីស្នេហ៍ឲ្យថែរក្សា
សន្យាថាស្នេហ៍តែស្រី
ពីថ្ងៃនេះទៅសូមពៅកុំបារម្មណ៍
ស្នេហ៍បងចំពោះមុំមិនប្រួលប្រែ
នឹងសាងគ្រួសារបង្កើតអនុស្សារស្នេហ៍
កាន់ដៃមាសមេលុះចាស់កោងខ្នង
ទោះមានឧបសគ្គអ្វីក៏មិនបែរខ្នង
ព្រោះបងមានអូននៅក្បែរ
ជីវិតមួយនេះមានសេចក្តីសុខម្លេះទេ
បានមាសមេរួមរស់កៀកកើយ
បេះដូងអូនគឺជាកម្មសិទ្ធរបស់បង
ជីវិតបងជារបស់ស្ងួន
រក្សារក្តីស្នេហ៍ដរាបជីវិតនេះសូន្យ
សូមអូនជឿចិត្តបងចុះ
Written by: senpropey chhuth