歌词
កាលពីព្រេងនាយមានក្មេងម្នាក់ រត់លេងនៅតាមផ្លូវ
ចូលចិត្ដចម្រៀង ចូលចិត្តទឹកភ្លៀងដូចជាក្មេងទូទៅ
ចូលចិត្ដជិះកង់ ចូលចិត្ដជីវិតដែលមិនរំខានម៉ែឪ
ចូលចិត្ដតែឯង ចូលចិត្ដគិតច្រើនបន់ឲ្យខ្លួនធំឲ្យលឿនទៅ
កាលនៅពីតូចដឹងតែលាដៃ សុំលុយម៉ែឪចាយ
រត់លេងប្រលែងបង្ហោះតែខ្លែង ម៉ែវាយឲ្យញ៊ាំបាយ
ចេះគេចសាលាដោយសារត្រីក្រឹម គិតៗទៅក៏សប្បាយ
បើយកមកប្រៀបធៀបនឹងពេលនេះ
ខ្ញុំចង់ក្មេងវិញហើយ
ចង់មានថ្ងៃសម្រាកមួយដែល សាកសមសម្រាប់ខ្លួនឯង
ចង់មានដៃគូជីវិតពិតប្រាកដ មួយឲ្យខ្លួនឯង
ចង់មានគ្រួសារដ៏តូចមួយ ខ្ជិលបញ្ចេញខ្ជិលសម្ញែង
ចង់បើកបេះដូចឲ្យទូលាយ ទទួលស្គាល់ខ្លួនឯង
តើគួរស្ដាប់មួយណា ខួរក្បាល ឬក៏បេះដូង?
កំពុងតែជួសជុលនេះមិនមែន ជាលើកដំបូង
ត្រូវបានគេបំពុលដូចកណ្ដុរធ្លាក់ក្នុងអណ្ដូង
វិលវល់ដូចកំពុងលេងចាក់ទឹកដូង
ខ្ញុំឃើញអ្នកខ្លះសប្បាយតាំង ក្មេងរហូតឥឡូវ
ប៉ាខ្ញុំប្រាប់ថាតានោះសប្បាយរហូត ដល់សក់ស្កូវ
ខ្ញុំងាកមកសួរខ្លួនឯង តើគួរសប្បាយយ៉ាងទៅ?
ធ្វើយ៉ាងណាទៅ តើគួរធ្វើយ៉ាងម៉េចទៅ?
ក្មេងធ្លាប់លេងខ្លែងទើបយល់ អត្ថន័យថាដាច់ខ្សែ
ក្មេងធ្លាប់លេងសីទើបយល់ អត្ថន័យរសជាតិស្នេហ៍
ក្មេងធ្លាប់លេងដីទើបយល់ អត្ថន័យជាអ្នកស្រែ
ក្មេងធ្លាប់ក្រក្រីទើបយល់ អត្ថន័យដែលខ្ញុំបកប្រែ
ឥឡូវធំដឹងក្ដីគិតរឹតតែច្រើន
ស្មានតែធំដឹងក្ដីបានរីកចម្រើន
ប៉ុន្ដែស្មារតីលែងមានកំណើន
សល់តែខ្យល់ពិបាកនឹងដកដង្ហើម
ខ្ញុំធ្លាប់មានក្ដីស្រមៃជាច្រើនតាំងពីកុមារ
ចង់ហែលនៅក្នុងទឹកអាងដែល ពោរពេញទៅដោយដុល្លារ
ចង់ក្លាយជាចៅក្រមម្នាក់សុក្រឹតមិនមុសា
ចង់ក្លាយជាក្មេងប្រុសម្នាក់ដែល មិនមែនជាវណ្ណដា
សុំធ្វើជាខ្លួនឯងបីវិនាទី
សុំធ្វើជាខ្លួនឯងបីវិនាទី
លែងចង់ធ្វើបាបខ្លួនឯងទៀត ហើយពេលនេះ
សុំធ្វើជាខ្លួនឯងបីវិនាទី
សុំធ្វើជាខ្លួនឯងបីវិនាទី
លែងចង់ធ្វើបាបខ្លួនឯងទៀតហើយពេលនេះ
សុំធ្វើជាខ្លួនឯងបីវិនាទី
សុំធ្វើជាខ្លួនឯងបីវិនាទី
លែងចង់ធ្វើបាបខ្លួនឯងទៀតហើយពេលនេះ
សុំធ្វើជាខ្លួនឯងបីវិនាទី
សុំធ្វើជាខ្លួនឯងបីវិនាទី
លែងចង់ធ្វើបាបខ្លួនឯងទៀតហើយពេលនេះ
Written by: Chea Malai, VannDa