歌词
I.ស្ដាយក្រោយទេពេលមានអូនជាសង្សារ តើខ្មាសគេអត់រៀមរា ទៅណាមកណាក្បែរស្រី សាមញ្ញៗចេញមកខុសគេដទៃ ស្លៀកពាក់គ្មានខោអាវថ្មី កោតបងហ៊ានដាក់ចិត្តស្នេហ៍
II.ឆ្លើយចេញទេ ពេលគេសួរនាំកល្យាណ? សួរអូនប្រាក់ខែប៉ុន្មានរាល់ថ្ងៃធ្វើការអីដែរ គេថាយ៉ាងម៉េចក៏មិនឱ្យចិត្តបងប្រែ សំខាន់បងចង់រស់ក្បែរ មើលថែអូនរហូតចាស់
Pre. អរគុណបងសម្រាប់ការផ្ដល់តម្លៃ ផ្ដល់ជូនស្រី ធ្វើឱ្យអូនរំភើបណាស់ ហា...
R.បានជួបមនុស្សដូចបងបេះដូងអូនកក់ក្ដៅ បងដឹងខុសដឹងត្រូវគំនិតចាស់ទុំ មិនដែលធ្វើឱ្យអូនយំសូម្បីម្ដង
R.មិនចេះនិយាយច្រើន ឃើញតែកើនទង្វើ អូនគ្មានចិត្តស្ទាក់ស្ទើរផ្ញើជីវិតលើបង ហែលឆ្លងបញ្ហាកន្លងមករួមគ្នា ឥតរារែក
Written by: សុខ សុធារ័ត្ន, សេង តារា