制作
歌词
I-ថ្ងៃនក្ខ..ត្តឫក្ស អឺអើងអឺយ..សិរីសួស្ដី (២ដង)
សម្ដេចបវរធិបតី អឺអើងអឺយ..ចាកផ្ទៃមាតា (២ដង)
ឆ្នាំចិតសិបប្រាំពីរ អឺអើងអឺយ..ថ្ងៃ២០តុលា (២ដង)
ពរសព្វសាធុកា អឺអើងអឺយ..ទេវតាប្រោះព្រំ (២ដង)
II- វត្ថុស័ក្តិសិទ្ធិ អឺអើងអឺយ..ទេវតាក្នុងលោក (២ដង)
ឃុំគ្រងជ័យជោគ អឺអើងអឺយ..មង្គលថ្កើងថ្កុំ (២ដង)
សម្ដេចធិបតី នឹងលោកជំទាវ..បណ្ឌិតឧត្ដម (២ដង)
ត្រជាក់ត្រជំ អឺអើងអឺយ..សុខដុមរមនា (២ដង)
III-អាយុវឌ្ឍនៈ អឺអើងអឺយ..ប្រចក្សអង្វែង (២ដង)
បរិបូណ៌ក្រៃលែង អឺអើងអឺយ..វែងយូរជន្មា (២ដង)
ឋាមពលក្លាំងក្លា អឺអើងអឺយ..ដឹកនាំកម្ពុជា (២ដង)
បានសុខគ្រប់គ្នា អឺអើងអឺយ..ក្រោមម្លប់សន្តិភាព (២ដង)
IV-ថ្ងៃ២០តុលា អឺអើងអឺយ..មហាតេជះ (២ដង)
ខួបកំណើតឆ្នាំនេះ អឺអើងអឺយ..ត្រចះរៀងរាប (២ដង)
ពុទ្ធពរបួនប្រការ អឺអើងអឺយ..មហាជ័យលាភ (២ដង)
ដល់មេដឹកនាំជាតិ អឺអើងអឺយ..កុំបីឃ្លាងឃ្លៀតឡើយ (២ដង)