歌詞
ស្គាល់រសស្នេហ៍ នៅគ្រាស្រឡាញ់
ស្រឡាញ់ ស្រឡាញ់
ចិត្តស្រីចុះចាញ់ជាឈ្លើយ
ស្រីលះបង់ គ្មានសល់អ្វីឡើយ
ពេលប្រុស ថ្នាក់ថ្នមកៀកកើយ
បងជាខ្នើយ ដួងចិត្ត
ស្គាល់រសស្នេហ៍ នៅគ្រាបងថ្នម
បងថ្នម បងថ្នម
លួងលោម បីបមឱបរឹត
ទោះផែនដី ផ្ទៃមេឃងងឹត
ក៏នៅមានពន្លឺចិត្ត
ដែលប្រឌិត ចេញពីស្នេហ៍ស្រី
ចង់តែស្តាប់ពាក្យផ្អែម
ផ្អែមពិរោះដូចជាតន្ត្រី
ដូចតារា រះត្រៀបត្រាចោលរស្មី
ជាសម្ផស្សសម្រាប់រាត្រី
ដែលចិត្តស្រី ស្គាល់រសជាតិស្នេហ៍
អូនសូមស្នេហ៍ ស្នេហ៍មួយជីវិត
ជីវិត ជីវិត
បើពិតជាមិនគេចកែ
គ្រាដំបូង អូនស្គាល់រសស្នេហ៍
អូនខំថ្នាក់ថ្នមខំថែ
មិនឱ្យស្នេហ៍ ស្រពោនវិញបាន
ចង់តែស្តាប់ពាក្យផ្អែម
ផ្អែមពិរោះដូចជាតន្ត្រី
ដូចតារា រះត្រៀបត្រាចោលរស្មី
ជាសម្ផស្សសម្រាប់រាត្រី
ដែលចិត្តស្រី ស្គាល់រសជាតិស្នេហ៍
អូនសូមស្នេហ៍ ស្នេហ៍មួយជីវិត
ជីវិត ជីវិត
បើពិតជាមិនគេចកែ
គ្រាដំបូង អូនស្គាល់រសស្នេហ៍
អូនខំថ្នាក់ថ្នមខំថែ
មិនឱ្យស្នេហ៍ ស្រពោនវិញបាន
Written by: ពៅ សុីផូ


