歌詞

ព្រះស្វាមី ពៅពិសី
សូមស្មោះនឹងប្ដី លុះក្ស័យសង្ខារ
ប្រុសខឹង រឿងអ្វី
សូមអ្នកស្រដី ប្រាប់ពៅអូនផង
ពៅសូម ប៉ុនប៉ង
សូមរៀម បងស្មោះពៅជានិច្ច
ប្រុសខឹង រឿងអ្វី?
ម៉េចប្រុសមិនស្ដី ឬចង់បំភ្លេច
សូមកុំ កែគេច
ពីចិត្តដែលស្មោះ កុំកន្ដើយ
សូមអ្នក កុំខឹងថ្វី
ស្រីលែងធ្វើ ដូច្នេះទៀតហើយ
ឱ្យទ្រូង ពៅស្បើយ
កុំឱ្យកកឈាម ក្រៀមចាកនិស្ស័យ
សូមប្រុស អាណិត
សូមអាសូរចិត្ត កុំដាច់អាល័យ
ពៅសុខ ចិត្តក្ស័យ
ស៊ូស្លាប់លើដៃ រៀមបងហើយ
សូមអ្នក កុំខឹងថ្វី
ស្រីលែងធ្វើ ដូច្នេះទៀតហើយ
ឱ្យទ្រូង ពៅស្បើយ
កុំឱ្យកកឈាម ក្រៀមចាកនិស្ស័យ
សូមប្រុស អាណិត
សូមអាសូរចិត្ត កុំដាច់អាល័យ
ពៅសុខ ចិត្តក្ស័យ
ស៊ូស្លាប់លើដៃ រៀមបងហើយ
Written by: ម៉ា ឡៅពី និង សុះ ម៉ាត់
instagramSharePathic_arrow_out