歌詞
កណ្ដូបតូចមួយទំលើដំបូលមុង
ស្រអែមស្រីកុំធ្វើ ឱ្យផ្អើលវា
ទុកឱ្យបងចាប់ទាន់ ខែរងា
ទុកវាជាគ្នាគ្រាន់ យំឱ្យស្ដាប់
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
កណ្ដូបសេះអឺយកណ្ដូបសេះស
ចិត្តអូនមិនអរទេ បើបងចាប់
តិចលោវាខាំក្រែង បងស្លាប់
បងអើយកុំចាប់អា ណិតអូនផង
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
កណ្ដូបសេះអឺយកណ្ដូបសេះស្រូវ
សម្ងំស្ងៀមនៅកុំ សៅហ្មង
ស្រេចតែបងចាប់ទេ នួនល្អង
មិនឱ្យស្រីបងព្រួយ ចិត្តឡើយ
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
កណ្ដូបសេះអឺយកណ្ដូបសេះសាំង
ទោះភ្លៀងទោះរាំងធ្វើឫកកន្តើយ
ព្យុះបាក់ព្រៃត្រែងឯង ធ្វើព្រងើយ
ម្ដេចមិនយំឆ្លើយត និងព្យុះទៅ
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
កណ្ដូបសេះអឺយ កណ្ដូបសេះស្រូវ
សម្ងំស្ងៀមនៅកុំ សៅហ្មង
ស្រេចតែបងចាប់ទេ នួនល្អង
មិនឱ្យស្រីបងព្រួយ ចិត្តឡើយ
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
កណ្ដូបសេះអឺយកណ្ដូបសេះសាំង
ទោះភ្លៀងទោះរាំងធ្វើឫកកន្តើយ
ព្យុះបាក់ព្រៃត្រែងឯង ធ្វើព្រងើយ
ម្ដេចមិនយំឆ្លើយត និងព្យុះទៅ
បុកស្រូវ បុកស្រូវ នាងអើយនាងបុកស្រូវ
Written by: Sisamouth Sinn


