收錄於

歌詞

បុប្ផាល្អស្រស់ សម្ផស្សឆើតឆាយ
រីកបង្អួតកាយ ពេញក្នុងគង្គា
ចិត្តរៀមចង់បាន តែចន្ទគ្រឿហ្វា
មកថ្នមស្នេហា មិនឱ្យឃ្លាតឡើយ
អរុណរះរៀង បញ្ឆៀងរស្មី
បុប្ផាពេញព្រៃ គង់មិនកន្តើយ
រូបចន្ទគ្រឿហ្វា មានគូទៅហើយ
អរុណបងអើយ ម្ដេចរះក្រោយគេ
ធ្វើម្ដេចគ្រឿហ្វា វាសនាតម្រូវ
ឱ្យយើងបែកផ្លូវ ហើយណាប្រុសស្នេហ៍
សូមកែវអាណិត បងផងមាសមេ
រៀមបងសូមថែ ចិត្តស្នេហ៍លុះគ្រាអវសាន
ជឿចុះគ្រឿហ្វា បុប្ផាដួងចិត្ត
សូមកែវអាណិត បងណាកល្យាណ
ប្អូនមានគូហើយ ម្ដេចឡើយនឹងហ៊ាន
ព្រមប្រគល់ប្រាណ ឱ្យបានជាគូ
ជឿចុះគ្រឿហ្វា បុប្ផាដួងចិត្ត
សូមកែវអាណិត បងណាកល្យាណ
ប្អូនមានគូហើយ ម្ដេចឡើយនឹងហ៊ាន
ព្រមប្រគល់ប្រាណ ឱ្យបានជាគូ
instagramSharePathic_arrow_out