收錄於

積分

歌詞

នែ៎! ស្រឡាញ់បងទៅ
បងនឹងនាំពៅ ទៅនៅភ្នំពេញ
ថយ ចេញ កុំមកប៉ះខ្ញុំ
ថាមិនបោកទេមុំ មុំអ្ហើយ
មុំកុំសង្ស័យ
បង កាត់ខោប៉ាត់ថ្មី
កាត់ មីនីសំពត់ខ្លី
ឱ្យពិសី ស្រីពាក់ហ៊ឺហា
ខ្ញុំមិនចេះពាក់ទេ
ក្រមុំស្រុកស្រែ ជាសុភាពនារី
ប្រពៃណី ខ្ញុំគោរពណាស់
នែ៎! កុំពាក់អាវចាស់
កុំពាក់អាវច់ប៉ះណា កែវពិសី
នែ៎!កុំមាត់ចង្រៃ ហូលផាមួងថ្មីៗ
ស្រីមានដែរ តែគេមិនពាក់
មានសំពត់ចងក្បិន
ទុកហែរ កឋិនហើយនិងបុណ្យផ្កា
មិនត្រូវការទេ ខោប៉ាត់បង
ស្លៀកហូល ផាមួង
ក្រចកដៃផង ក៏មិនលាបដែរ
ខ្ញុំគឺជានារីខ្មែរ
គោរព ប្រពៃណីខ្មែរ
បើចង់ស្នេហ៍ ចូលដល់ម៉ែឪ
ខ្ញុំមិនចេះពាក់ទេ
ក្រមុំស្រុកស្រែ ជាសុភាពនារី
ប្រពៃណី ខ្ញុំគោរពណាស់
នែ៎! កុំពាក់អាវចាស់
កុំពាក់អាវប៉ះណា កែវពិសី
ទេ!កុំមាត់ចង្រៃ ហូលផាមួងថ្មីៗ
ស្រីមានដែរ តែគេមិនពាក់
មានសំពត់ចងក្បិន ទុកហែរកឋិន
ហើយនិងបុណ្យផ្កា
មិនត្រូវការទេ ខោប៉ាត់បង
ស្លៀកហូល ផាមួង
ក្រចកដៃផង ក៏មិនលាបដែរ
ខ្ញុំគឺជានារីខ្មែរ
គោរព ប្រពៃណីខ្មែរ
បើចង់ស្នេហ៍ ចូលដល់ម៉ែឪ
instagramSharePathic_arrow_out