音樂影片

收錄於

積分

歌詞

រលករលេញប្រដេញគ្នាទៅ ឆ្ងាយហើយ
បងអើយ បងកើយខ្នើយដៃស្រស់ស្រី
ពូកខ្សាច់មាត់ច្រាំង ចន្ទចាំងរស្មី
ស្រដី ប្រុសថ្លៃថាកុំភ្លេចខ្ញុំ
ជើងមេឃវែងឆ្ងាយឯនាយទូកតូច រសាត់
ជួនឃើញជួនបាត់ ស្ងប់ស្ងាត់ជ្រងំ
ខ្យល់ថ្ងូរល្វើយល្វើយ ឆ្លើយនឹងសត្វយំ
ភិរម្យ សុខុមក្នុងចិត្តស្នេហា
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
instagramSharePathic_arrow_out