album cover
យប់មួយនៅមាត់សមុទ្រ
世界音樂
យប់មួយនៅមាត់សមុទ្រ 由 Cambodian Vintage Music Archive 於 2021年8月22日發行,收錄於專輯《 》中ចា៎!ចា៎!ចា៎! បើមាននិស្ស័យ
album cover
發行日期2021年8月22日
標籤Cambodian Vintage Music Archive
旋律
原聲音質
Valence
節奏感
輕快
BPM95

積分

歌詞

រលករលេញប្រដេញគ្នាទៅ ឆ្ងាយហើយ
បងអើយ បងកើយខ្នើយដៃស្រស់ស្រី
ពូកខ្សាច់មាត់ច្រាំង ចន្ទចាំងរស្មី
ស្រដី ប្រុសថ្លៃថាកុំភ្លេចខ្ញុំ
ជើងមេឃវែងឆ្ងាយឯនាយទូកតូច រសាត់
ជួនឃើញជួនបាត់ ស្ងប់ស្ងាត់ជ្រងំ
ខ្យល់ថ្ងូរល្វើយល្វើយ ឆ្លើយនឹងសត្វយំ
ភិរម្យ សុខុមក្នុងចិត្តស្នេហា
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
instagramSharePathic_arrow_out

Loading...