音樂影片

收錄於

歌詞

សូរិយាពន្លឺថ្លាបំភ្លឺផែនដី
ហាក់ដូចជារូបបងរស្មី
មានចិត្តភក្ដីមកលើរូបអូន
នឹកស្រណោះ កាលដែលប្រុសកៀកកើយខ្លួន
ឬមួយក៏ចិត្តប្រុសស្ងួន
បំភ្លេចស្នេហ៍អូនប្រុសលែងនឹកនា
មិនមែនទេ ប្រុសមិនដែលបែកស្នេហ៍ពីស្រី
នៅស្រណោះមិនអស់អាល័យ
នៅស្មោះភក្ដីតែស្រីរដ្ឋា
គឺមិនពិតដូចវរមិត្រអូនវាចា
បងពិតជាស្មោះចិន្ដា
មិនភ្លេចស្នេហា ស្នេហេាយើងទេ
បើពិតដូចពាក្យដែលបងវាចា
ចិត្តអូនកួចស្នេហារឹតតែទ្វេ
បងពិតជាស្មោះមិនដោះដៃទេ
ក្នុងរឿងស្នេហ៍ កែប្រែចោលមិនបានឡើយណាអូនណា
សូមឱ្យស្នេហ៍ យើងទាំងពីរស្ថិតស្ថេរ តទៅ
បើវាសនាចារហើយបើកផ្លូវ
សូមលោកតម្រូវជួយឱ្យដល់ត្រើយ
អូននិងបងឆ្លងស្ពានសុខដរាបអើយ
ស្នេហ៍យើងឆ្លងផុតដល់ត្រើយ
នេះហើយឋានសួគ៌សុភមង្គល
Written by: វ៉ោយហូរ និង សុីនសុីសាមុត
instagramSharePathic_arrow_out