Sinn Sisamouth 熱門歌曲
積分
歌詞
ហុឹម! អរុណហើយ កែវបងអើយ!
អូនអើយ! ក្រោកឡើងព្រលឹងឆោមឆ្លៅ
កុំឱ្យហួសបាន ហួសថ្ងៃផុតទៅ
ឱ! ពាលពៅ ឱ! គូនែបឱរា
គូគាប់ពីរប្រាណ ស្នេហ៍ឥតគណនា
សែនសុខុម ទុក្ខក្រៀមក្រំមុំឃ្លាតឆ្ងាយ
កុំប្រែថ្មី ណាស្រីជីវ៉ា
មេត្តា ស្នេហាគ្រប់គ្រងនឹងរៀម
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម
បានខ្លួន នែបខ្លួនយ៉ាងនេះ
រំជួលចិត្តម៉្លេះ ដូចឃើញសួគ៌ាល័យ
កុំអាលជ្រួលពេកណាបងណា
ដល់វេលា គង់តែជួបគ្នាណាថ្លៃ
អូននៅក្បែរនេះ មិនទៅណាឆ្ងាយ
នឹកតែប្រុសថ្លៃ មិនដែលលោះមួយគ្រា
រសជាតិស្នេហ៍ស្នង ផ្អែមចងកាមា
ក្នុងវេលា ដែលគន់គយស្នេហ៍មេត្រី
រាត្រីនោះ អូនក៏បានឱ្យ
ស្នេហ៍ស្រី ប្រុសថ្លៃភិរម្យអារម្មណ៍
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម!
ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម! ហ៊ឺម!
ប្រុសស្នេហ៍ សង្ឃឹមបានថ្នម
ស្រើបកាមបារម្មណ៍ បីបមសមចិត្តថ្លៃ
Written by: Sisamouth Sinn