Sinn Sisamouth 熱門歌曲
積分
歌詞
វាយោបក់បោក រលកគ្រាំគ្រេង
ប្រគំជាភ្លេង កណ្ដាលជលសា
ថ្នាក់ថ្នមលួងលោមឱរា
ដូងចិត្តស្នេហា ឱ្យគេងកើយលើទ្រូងបង
ព្រះចន្ទភ្លឺច្បាស់ អាកាសសណ្ដំ
នេត្រាស្រីមុំ ឱ្យផុតសៅហ្មង
គេងក្នុងសុបិន នឹងបង
ចងជាកម្រង ស្នេហាដួងចិត្តភក្ដី
ឥឡូវចន្ទយាងទៅហើយ
អូនអើយគេងទៅ
គេងកើយលើភ្លៅពៅអើយកុំភ័យ
គេងស្ដាប់សព្ទសូរតន្ត្រី
ប្រឡែងហឫទ័យ
ថ្នាក់ថ្នមបមបីផុតក្ដីកង្វល់
គង្គាហូរទៅ ទុកពៅនិងរៀម
សូន្យស្ងាត់បាត់ស្ងៀម នៅលើមណ្ឌល
នៅឮតែសូរដង្ហើម បក់បោកវិលវល់
ដូចតូរ្យតន្ត្រីសួគ៌ា
គង្គាហូរទៅ ទុកពៅនិងរៀម
សូន្យស្ងាត់បាត់ស្ងៀម នៅលើមណ្ឌល
នៅឮតែសូរដង្ហើម បក់បោកវិលវល់
ដូចតូរ្យតន្ត្រី សួគ៌ា