積分
演出藝人
Sinn Sisamouth
演出者
詞曲
Kim Sam Ell
詞曲創作
歌詞
កាលយើងជួបគ្នា លើផ្ទៃអាកាស
ក្រោមមេឃស្រឡះ ឆ្លុះច្បាស់ភក្ត្រា
ញញឹមស្រស់ណាស់ ដូចដួងតារា
កើតក្តីស្នេហា ញាប់ញ័រពេញប្រាណ
បើស្រស់ម្លឹងម្លឹង ព្រលឹងបងអើយ
ធ្វើម្តេចបានឆ្លើយ ឆ្លងតាមលំអាន
ផែនពពកស ត្រាច់ចរតាមដាន
កែវមួយបងស្មាន ថាបានរក្សា
ពាក់កណ្តាលផ្លូវ ស្រីពៅញញឹម
ភ្នែកមិចប្រឹមប្រឹម ចោលជាសញ្ញា
ឆក់ដល់បេះដូង រូងក្នុងឱរ៉ា
ដោតដងស្នេហា ខេមរាអាកាសយាន
មុនីមាសបងអើយ បើមាននិស្ស័យ
ទោះជាស្អែកថ្មី ក្រឡាស់ផ្លាស់ប្រាណ
ចិត្តបងស្រឡាញ់ ខ្នាញ់គ្មានដកបាន
ខេមរាអាកាសយាន មានពេលជួបទៀត
ពាក់កណ្តាលផ្លូវ ស្រីពៅញញឹម
ភ្នែកមិចប្រឹមប្រឹម ចោលជាសញ្ញា
ឆក់ដល់បេះដូង រូងក្នុងឱរ៉ា
ដោតដងស្នេហា ខេមរាអាកាសយាន
មុនីមាសបងអើយ បើមាននិស្ស័យ
ទោះជាស្អែកថ្មី ក្រឡាស់ផ្លាស់ប្រាណ
ចិត្តបងស្រឡាញ់ ខ្នាញ់គ្មានដកបាន
ខេមរាអាកាសយាន មានពេលជួបទៀត
Written by: Kim Sam Ell

