積分

演出藝人
Sisamouth Sinn
Sisamouth Sinn
演出者
詞曲
Sinn Sisamouth
Sinn Sisamouth
詞曲創作

歌詞

ទីក្រុងកែប ប្រៀបបានឋានសួគ៌ា
ពេលទស្សនា មិនដែលជិនណាយ
វាលពួកខ្សាច់ សុភាពរាបឆើតឆាយ
សមុទ្រអន្លាយ ឆ្ងាយឥតត្រើយ
ជំនោរបរិសុទ្ធ សមុទ្រខ្មែរ
ប្រុសស្រីតែងតែ មកលំហើយ
ខ្លះងូតទឹក ខ្លះប្រលែងឆ្លងឆ្លើយ
ខ្លះកៀកកើយ ដោយក្តីស្នេហា
ខុសអ្វី តែរូបខ្ញុំ
ទុក្ខរណ្តំ ក្រៀមក្រំឱរ៉ា
មានតែផ្ទៃជលសា
ទើបដឹងថា ថាខ្ញុំព្រួយ ព្រោះរឿងអ្វី
ធម្មជាតិ មានគ្រប់ទាំងអស់
ល្អឥតខ្ចោះ ឥតទាស់ហរទ័យ
តែចំពោះខ្លួនខ្ញុំ នៅខ្វះន័យ
គឺរូបថ្លៃ ជាគូរវាសនា
ខុសអ្វី តែរូបខ្ញុំ
ទុក្ខរណ្តំ ក្រៀមក្រំឱរ៉ា
មានតែផ្ទៃជលសា ទើបដឹងថា
ថាខ្ញុំព្រួយ ព្រោះរឿងអ្វី
ធម្មជាតិ មានគ្រប់ទាំងអស់
ល្អឥតខ្ចោះ ឥតទាស់ហរទ័យ
តែចំពោះខ្លួនខ្ញុំ នៅខ្វះន័យ
គឺរូបថ្លៃ ជាគូរវាសនា
Written by: Sisamouth Sinn
instagramSharePathic_arrow_out