積分

演出藝人
Baly
Baly
演出者
ពុធ មិថុនា
演出者
詞曲
Baly
Baly
詞曲創作
ពុធ មិថុនា
詞曲創作

歌詞

Hope - Baly and ពុធ មិថុនា
------------------------------
[BALY] កណ្តាលផ្លូវដ៏ស្ងប់ស្ងាត់ ខ្ញុំរសាត់ខ្លួននៅតែម្នាក់ឯង
កំព្រាគ្មានទីជម្រក ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង
ផ្សងព្រេងតាមដងវិថី ពុះពារតែលតោលគ្រប់ទីកន្លែង
សម្ពាធចូលមករួមរឹត បីដូចកាំបិតមកចាក់ខ្លួនឯង
[MTN] ហូ... តើធ្វើយ៉ាងណា ទើបរួចផុតភាពឈឺផ្សាមួយនេះ
ហូ... គួរបញ្ចប់ជីវិតបែបណា បើស្រមោលអាក្រក់តោងទាមខ្លាំងបែបនេះ
[BALY] ហ៊ឺម... ម្តេចជួបរឿងបែបនេះ
អ្នកហត់ណាស់មែនទេ តែអ្នកមិនអាចបញ្ចប់ត្រឹមនេះ
ខ្ញុំដឹងថាជីវិតរបស់អ្នកពិបាក ឯខ្ញុំក៏ពិបាក
ខ្ញុំស្ទើរតែចង់ដួល ប៉ុន្តែខ្ញុំមិនធ្វើជាជនកំសាក
ចង់មានរូបកាយ រូបរាងស្អាតបាតដូចគេ
ចង់ឃើញពិភពលោក មិនចង់ភ្នែកងងឹតទេ
ចង់មានគ្រួសារជួបជុំគ្នាគ្រប់ពេល
អង្គុយគិតជីវិតហេតុអ្វីក៏មិនដូចគេ
[MTN] ចង់រសាត់ឆ្ងាយ ឆ្ងាយពីលោកា
អ្នកណាក៏ប្រាថ្នាជីវិតដែលស្រួល
ឆ្ងាយពីលោកី ត្រូវការជីវិតដូចជាគេឯង
លែងចង់ស៊ូនិងរាងកាយមួយនេះ
គោលបំណងខ្ញុំដើរ គួរទៅផ្លូវណា
ខំប្រឹងដើម្បីខ្លួនឯង ឬមួយគ្រួសារ
ពេលជួបបញ្ហាតើមានអ្នកណាជួយដោះស្រាយ?
បើស្លាប់ក៏គ្មានអ្នកមកយំ គ្មានអ្នកមកស្តាយ
ជីវិតនេះលែងសំខាន់បន្តទៀតហើយ
How can I try? គ្មានអ្នកជួយឆ្លើយ គ្មានអ្នកខ្វល់
[BALY] កណ្តាលផ្លូវដ៏ស្ងប់ស្ងាត់ ខ្ញុំរសាត់ខ្លួននៅតែម្នាក់ឯង
កំព្រាគ្មានទីជម្រក ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង
ផ្សងព្រេងតាមដងវិថី ពុះពារតែលតោលគ្រប់ទីកន្លែង
សម្ពាធចូលមករួមរឹត ដូចយកកាំបិតមកចាក់ខ្លួនឯង
ចង់មានរូបកាយ រូបរាងស្អាតបាតដូចគេ
ចង់ឃើញពិភពលោក មិនចង់ភ្នែកងងឹតទេ
ចង់មានគ្រួសារជួបជុំគ្នាគ្រប់ពេល
អង្គុយគិតជីវិតហេតុអ្វីក៏មិនដូចគេ
[BALY] ចង់មានរូបកាយ រូបរាងស្អាតបាតដូចគេ
[MTN] ចង់ឃើញពិភពលោក មិនចង់ភ្នែកងងឹតទេ
[BALY] ចង់មានគ្រួសារជួបជុំគ្នាគ្រប់ពេល
[MTN] អង្គុយគិតជីវិតហេតុអ្វីក៏មិនដូចគេ
Written by: Baly, ពុធ មិថុនា
instagramSharePathic_arrow_out

Loading...