積分
演出藝人
Yal
演出者
詞曲
ផាត រក្សា
詞曲創作
ញ៉ែម ភារិន
詞曲創作
វ៉ាន់ រិញ
詞曲創作
歌詞
អាក្មេងឡូយ អានេះវាឡូយរបស់វា
ដើរទៅណាវាមានគ្នីមានគ្នា
ហើយនេះគឺបក្សពួកវាហៅថា YAL
ក្រុមអ្នកលេងសម្តី មាននាមកវីមាត់រអិល
មានតូចមានធំ គ្នាខ្ញុំមានចម្រុះ
We’re young and lit ហើយសុទ្ធតែពេញកំលោះ សាវាគ្រប់គ្នាមានតែខ្ញុំទេស្មោះ
កាប់ចាក់មិនសូវជំនាញ ពួកខ្ញុំជំនាញតែញោះ
នេះគឺ YAL we’re young and lit
នេះគឺ YAL always making hit
នេះគឺ YAL ភ្លេងខ្ញុំអ្នកកម្ទេច
នេះគឺ YAL yeah we kill this shit
នេះគឺ YAL Put your hands sup (X3)
គេសួរខ្ញុំថាYAL aye what ពួកយើងជាអ្នក Rapដែលមិនចេះពាក់ស្បែកជើងផ្ទាត់
ដឹងកន្លែងត្រូវវ៉ៃពេលដែលចូលវ៉ៃមិនឱ្យភ្លាត់
មាត់ខ្ញុំនេះរអិលពេលខ្ញុំនិយាយកុំអាលឃាត់
Flow ខ្ញុំមានកន្លុកកន្លាក់ខ្ញុំRapអត់ទាក់ដូចខ្សែម៉ាសុីន ចុះពីឆាកយកលុយឱ្យម៉ែ
ខ្សែកទាំងខ្សែថ្លឹងលើជញ្ជីង
កាន់ដុល្លារតែខ្ញុំនេះ Real
ពួកណាចង់កូរហៅលើរេញ
ឱ្យវាស្គាល់ថា YALវាមានរសជាតិយ៉ាងម៉េចទៅវិញ ពួកយើងជាកវីចេញមកថ្មីគឺដឹងតែឡូយ ពេលយើងចេញប្រឡូកសុទ្ធតែពួកអត់លុយមួយរយ ចាប់ផ្ដើមមកពីសូន្យមិនមានខ្សែមិនចាក់បណ្ដោយឱ្យតែឮភ្លេងគឺទ្រាំមិនបានទុក YSP អ្នកចូលបង្ហើយ សំឡេងក្រហឹមដូចខ្លា មិនបាច់គិតថាមានបារមីពីមុនត្រឹមអ្នកលេងហ៊ានតែមាត់ ឥឡូវខ្ញុំហ៊ានបោះសម្តីចេញទៅក្រៅអត់ខ្លាចអ្នកណា ខ្ញុំអាចនឹងធ្វើមុនអ្នកនិយាយដៃខ្ញុំឆៅបើទប់មិនជាប់គ្រាប់មានប៉ុន្មាននៅទុកធ្វើអី
ហើយមាឌតូចចិត្តធំពួកក្រមុំ say Oooh
ឃើញវ៉ាប់ចាប់ចិត្ត ជាប់ដូចចងកៅស៊ូ
ម៉ឺងម៉ាត់ម៉ត់ចត់តែងតែគិតមុនគូរ
ហើយវោហាក៏ហំហួន សមជាអ្នកគំរូ
អ្នកមិនទាន់ស្គាល់ថាខ្ញុំឫកសន្លប់
អ្នកដែលស្គាល់ច្បាស់បានដឹងខ្ញុំពូកែឡប់
ពូកែទាំងទំនុក ខ្ញុំបត់បែនបានមួយចប់
មិនចាំបាច់កត់ដាក់សៀវភៅ តែឱ្យអ្នកស្តាប់លាន់មាត់ថាកប់ គ្នាមានប៉ុណ្ណឹងមើលមិនបាច់ប្រឹងក៏ដឹងថាឡូយ អ្នកលេងមានចំណេះ មិនមែនជា gangster ពីរមួយរយ
មិនមែន gang ឡូយបានតែមាត់
លេងប៉ះខ្ញុំប្រយ័ត្នតែស៊យ
នេះគឺYAL ពួកទមិឡវាឮហើយថយ ថ្ងៃនេះគេសម្រាកតែជាថ្ងៃដែលខ្ញុំរវល់ ម៉ោងគេចូលដំណេកម៉ោងពួកខ្ញុំកំពុងវឹកវល់ នាំគ្នាផឹកសូរាឡើងដាច់ផ្ងារគិតតែជល់ តែខ្ញុំឡូយដែរអត់ចេះតាប៉ែចេះតែឈ្មុល
នេះគឺ YAL we’re young and lit
នេះគឺ YAL always making hit
នេះគឺ YAL ភ្លេងខ្ញុំអ្នកកម្ទេច
នេះគឺ YAL yeah we kill this shit
នេះគឺ YAL Put your hands sup (X3)
ខ្ញុំនេះEmm ខ្ញុំDamnខ្ញុំអស់ស្ទះ YAL កំពុងតែចាំងជះ ពន្លឺពួកយើងចាំងប្រៀបដូចព្រះអាទិត្យរះ សម្ដីដែលខ្ញុំនិយាយប្រៀបដូចជាបន្ទូលព្រះ ពួកយើងរះហើយ ពួកយើងរះទៅលើ ទោះមានឧបសគ្គក៏ពួកយើងនេះនៅតែធ្វើ គេថាយើងមិនសូវ គេថាយើងកើតហេ ឥឡូវសែកមួយគំនរទុកឱ្យពួកខ្ញុំអ្នកសុីញ៉េ
Y For The Young ពួកខ្ញុំខ្លាំងតាំងពីក្មេង L For The Litពួកខ្ញុំHitមិនបាច់Prank ម៉ាស៊ីនខ្ញុំបោលទៅមុខដូចដំរីចុះប្រេង បើនិយាយពីរឿងស្មោះខ្ញុំនេះស្មោះតាំងពីក្មេង
I’m a real talk កុំមកក្អកកុំមកលលេង
ពួកយើងឆ្ពោះទៅត្រង់ មិនវង្វេងក៏មិនបែកឆ្វេង
ពួកណាចង់ប្រលែងមកប្រលាក់ខ្ញុំឱ្យអ្នកគេង
ឱ្យអ្នកប៉ល់តែឯង ខ្ញុំអត់ខ្វល់ខ្ញុំទៅផ្លូវផ្សេង
We are YAL ជាន់កែងបានដឹងថាកប់ ធ្លាប់ជាក្មេងច្រៀងpop ឥឡូវមកច្រៀង hiphop អតីតជា gang ក្នុងភូមិអាណាលេងវាដឹងតែខ្ចប់
ចូលប្រឡូកដីក្រុងទ្រនំថ្មីឡើងឡូយសន្លប់
កំប្លុកកំប្លន់កំប្លុកកំប្លែងដូចត្រីកំភ្លាញ មាត់បងរអិលអារឿងថ្នមនេះបងជំនាញ I’m a gentleman yehh អីក៏បងហ៊ាន តែបេីរឿងស្មោះមួយបងមានដុងមិនបាច់បង្រៀន
We going up going up going up ពួកបងជា rapstarកំពុងពេញទឹកខាប់ៗ
We are going up going up going up
នរណាក៏ថាបងសង្ហា បង cool No make up
អូនដឹងមកពីណាថាបងនេះសាវា
អ្នកដឹងបានដឹងឬអូនដឹងពីរក្សា
គាត់ចេះតែថាទៅតាមពិតបងស្មោះនឹងស្នេហា យកបងជាម៉ូយបងនឹងអ្នកថែជីវា
Hook :
នេះគឺ YAL we’re young and lit
នេះគឺ YAL always making hit
នេះគឺ YAL ភ្លេងខ្ញុំអ្នកកម្ទេច
នេះគឺ YAL yeah we kill this shit
នេះគឺ YAL Put your hands sup (X3)
ពួកយើងគឺ YAL មាត់រអិលថាពូកែសម្តី
ចូលចិត្តធ្វើអីប្លែកៗគេថាបែកខ្ញុំបែកនឹងតន្រ្តី
បែកមែនតែមានលុយឱ្យម៉ែ ខ្ញុំឡូយដែរតើមានទៅអន់អី បែកមែនតែគេហ៊ោពេញឆាក
ខ្ញុំមិនសូវសម្រាក តែជីវិតខ្ញុំមានន័យ…
Written by: ញ៉ែម ភារិន, ផាត រក្សា, វ៉ាន់ រិញ