ហ្សូណូ 熱門歌曲
積分
演出藝人
ហ្សូណូ
演出者
詞曲
សម ប៉ីទិ
作曲
សុខ ចាន់ផល
詞曲創作
歌詞
ពេលនេះបានត្រឹមនឹកធ្វើអ្វីមិនបាន ព្រោះតែពេលនេះកល្យាណអូនលែងនៅក្បែរ
សុំទោសពេលដែលមានអូននៅក្បែរ បែរជាមិនចេះរក្សាក្បត់ស្នេហាអូន
ពេលដែលគ្មានអូនទើបដឹងថាអូនមានតម្លៃ ប៉ុន្តែគ្មានថ្ងៃអូនលើកលែងឱ្យ
រឿងស្នេហាពួកយើងពេលនេះចប់ហើយ គឺចប់ដោយសារតែបង
ស្គាល់ស្នេហាពិតពេលដែលបាត់បង់ នឹករឿងរ៉ាវដែលកន្លងបងក៏យំនឹកអូន
គឺបងយំតែម្នាក់ឯងក្នុងលោកស្ងាត់សូន្យ ស្រែកហៅរកឈ្មោះអូនដូចមនុស្សឆ្កួត
មនុស្សដែលធ្វើខុស ខុសធ្ងន់ដូចបង គ្មានសិទ្ធិអាចសុំនួនល្អងឱ្យអូនអភ័យ
ហើយក៏គ្មានសិទ្ធិអ្វីអង្វរអូន ឱ្យត្រឡប់មកវិញដែរ
ប៉ុន្តែដួងចិត្តនៅតែមិនស្ងប់ដដែល គិតថាស្នេហ៍នឹកបង ដូចដែលបងនឹកអូន
ក្នុងលោកនេះមានរឿងអ្វីអាចកែប្រែចិត្តមាសស្ងួន ឱ្យអូនវិលមករកបង
តើមានវិធីអ្វីទៅធ្វើឱ្យពៅស្រលាញ់បងម្ដងទៀត បើពេលនេះអូនឃ្លាតឆ្ងាយកន្លង
ឃ្លាតព្រោះតែអូនឈឺចាប់ ឃ្លាតព្រោះតែអូនស្អប់បង
ប៉ុន្តែសុំទោសដែលបងប្រាប់ថា នៅស្រលាញ់អូន
ស្គាល់ស្នេហាពិតពេលដែលបាត់បង់ នឹករឿងរ៉ាវដែលកន្លែងបងក៏យំនឹកអូន

Written by: សម ប៉ីទិ, សុខ ចាន់ផល