積分

演出藝人
វង្ស ថាណាន់
វង្ស ថាណាន់
演出者
詞曲
ឃ្លាំង កុម្ភៈ
作曲
យ៉ង់ ចន្ទនីតា
詞曲創作

歌詞

I.ថ្ងៃនេះកើតអីហេតុអ្វីខ្ញុំហូរទឹកភ្នែក? នឹកឃើញពាក្យបែកដែលវាកន្លងផុតទៅ ដូចទើបឮម្សិលមិញសោះ រៀបចំផ្លូវចិត្តមិនត្រូវ ព្រោះក្រោយពេលដែលចែកផ្លូវ ខ្ញុំនៅនឹកគេរាល់ថ្ងៃ
II.ខំព្យាយាមគេច ខំពួនកន្លែងស្ងប់ស្ងាត់ តែមិនរសាត់ ពីចិត្តដែលនឹកឃើញថ្លៃ ឬទាល់តែខ្ញុំស្លាប់មែនទេ? ទើបខ្ញុំឈប់ឈឺរីងរៃ គេដកខ្ញុំចោលដូចស្ពៃ តែហេតុអី្វខ្ញុំនៅនឹកគេ?
R.អស្ចារ្យខ្លាំងណាស់សង្សារចាស់ជាអ្នកណា? ឱ្យខ្ញុំផឹកស្រាស្រែកយំឡាំប៉ាមិនខ្មាសគេ ចុះផ្លូវចិត្តគេនោះយ៉ាងណា? គេមាននឹកខ្ញុំវិញទេ? ឬមានតែខ្ញុំនោះទេនឹកគេម្នាក់ឯង
III.មកទល់ពេលនេះរូបគេនៅតែសំខាន់ បំភ្លេចមិនបានទោះបេះដូងឈឺត្រាំត្រែង បណ្តោយចិត្តឱ្យវាអស់ខ្យល់ ឱ្យវាធូរស្រាលខ្លួនឯង ដកដង្ហើមឱ្យវែងៗភ្លេចតាមសម្រួល
Written by: ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា
instagramSharePathic_arrow_out

Loading...