音樂影片

收錄於

積分

演出藝人
Touch Phira
Touch Phira
演出者
詞曲
ខាន់​ ចូវយី
詞曲創作

歌詞

I.ក្រមុំអេីយៗនាងក្រមុំតូច​ ថ្ពាល់អូននាងមានខួច ធ្វើឱ្យបងចាប់ស្នេហា រាងនាងឡើងតូចច្រឡឹងតើនាងក្រមុំនៅស្រុកណា? ក្រមុំទើបធំសម្រស់នាងដូចជាផ្កា កន្លង់ចោមរោមស្នេហ៍ ព្រោះតែឈ្ងុយក្លិនបុប្ផា វាចាក៏ស្រទន់ធ្វើឱ្បបងញ័រឱរ៉ា ចង់បានអូនជាសង្សារ…ធ្វើសង្សារបងទៅ ណាពៅៗៗចាប់ច្រកថង់ឥឡូវព្រោះមិនចង់ឱ្យគេប៉ះពាល់
II.ឆ្នាំនេះឆ្នាំថ្មីមាននិស្ស័យណាស់ពៅ បានជួបឆោមឆ្លៅចាប់អារម្មណ៍ស្នេហា ក្រមុំតូចទើបធំសមសួនចរិយា ធ្វើឱ្យកន្លង់បងចង់ហោះក្រៀបផ្កា សម្រស់អូនដាច់គេតើអូនកូនចៅលោកណា បងចង់ចូលចែចូវជីវា បើអាចចង់ស្គាល់ដល់ផ្ទះមេបា មិនចង់ទុកយូរចង់ជូនផ្កាស្លា បងឮគេថាអូនទើប 18 គ្រូទាយថាត្រូវនឹងបង 33 ចរិតបងខុសគេចូលចិត្តតែរបស់ខ្ចី ទោះហៅបងពូក៏បងមិនថាអី
III.សម័យនេះហើយអូនអ្ហើយកុំគិតខ្លី អាយុបងចាស់ពិតតែបងសល់ទ្រព្យសល់ដី ផ្ទះសម្បែងដីស្រែមានគោមានក្របី មិនឱ្យអូនពិបាកចិត្តមិនឱ្យអូនដេកភ័យ បើបានបងពិតអូនដូចជាម្ចាស់ក្សត្រី សែនដាក់លើហឹងមិនឱ្យអូនប្រឡាក់ដី អាយុគ្រាន់តែតួលេខអូនអ្ហើយសូមអូននាងកុំគិត ចាស់បងចេះថ្នមអូនអ្ហើយចាស់បងនេះមានគំនិត កុំស្រឡាញ់រកតែក្មេងៗអូនអ្ហើយប្រយ័ត្នចាញ់បោកជីវិត មិនពូកែមន្តអាគមសម្ដីតែបងនេះធ្វើចេញពិតៗ អូនចង់ជិះឡានទំនើប ឬមួយក៏ 570 មិនមែនជិះសេះលែងដៃហើយស្អែកយំទឹកភ្នែកគួរឱ្យអាណិត
R.បើបានបងមែនអូនណើយកុំភ័យ ចាំបងនាំដើរលេងមួយជុំផែនដី តំបន់អាស៊ីឬអឺរ៉ុបឬក៏បាលីស្ទូចត្រី អាមេរិកហុងកុងកូរ៉េជប៉ុនសិង្ហបុរី ចំណែកស្រុកយើងក៏មានគ្រប់អ្វីៗ សៀមរាបមានប្រាសាទតស់!យើងជិះដំរី ឆ្លៀតទៅមណ្ឌលគិរីយើងមើលព្រឹកព្រៃ ក្រចេះស្ទឹងត្រែងមានផ្សោតណាថ្លៃ កំពង់សោមកំពត Relax នៅឆ្នេរបីថ្ងៃ តស់!អូនអ្ហើយកុំគិតយូរអីៗៗៗៗ ណាក្រមុំតូចនែ!កម្ពស់ 53 ៗៗៗៗ ឆាប់យកបងធ្វើប្ដីទៅ បងនឹងឱ្យពៅដេកស្រួល
Written by: ខាន់​ ចូវយី
instagramSharePathic_arrow_out