យក់ ដួងតារា 熱門歌曲
積分
演出藝人
យក់ ដួងតារា
演出者
អោម វិច្ឆិកា
演出者
詞曲
ខាន់ ចូវយី
作曲
យិន ចន្ធី
詞曲創作
歌詞
1.(ប)បងឆ្ងល់អូនឯង តើកំពុងគិតអី
តាមចាប់កំហុសប្តី ដូចបងជាអ្នកទោស
បងឆ្ងល់អូនឯង តើប្តីធ្វើអីខុស (2ដង)
ជជែកការងារសោះ ក៏មកចោទបងដែរ។
2.(ស)កុំមកធ្វើពើ ធ្វើជាមិនដឹងរឿង
តើការងារអីបង នៅខារ៉ាអូខេ
គិតថាអូនមិនដឹង ល្បិចបងតើមែនទេ(2ដង)
សុទ្ធតែនៅផ្ទះមេ យកលេសធ្វើការបង្ហើយ។
3.(ប)បងមិនយល់ទេ ខារ៉ាអូខេជាអ្វី
ឮតែគេនិយាយ បងមិនដែលស្គាល់ឡើយ
បងផឹកជាមួយមេ ពេលធ្វើការរួចហើយ(2ដង)
គ្រាន់តែចង់រំសាយ អារម្មណ៍ឱ្យស្រស់ថ្លា។
4.(ស)បើសិនប្រាប់ត្រង់ បងអាចនឹងរួចខ្លួន
តែបើកុហកអូន ដឹងលទ្ធផលជួបបែបណា
(ប)បងទៅកំដរមេ កាត់សេដទេជីវ៉ា(2ដង)
មិនហ៊ានប្រកែកតវ៉ា ព្រោះតែខ្លាចមេខឹង។
5.(ស)គ្រាន់កំដរមេ ម្តេចអាវប្រឡាក់ក្រែម
ឬយប់មិញបងឯង ឱបថើបស្រីទេដឹង?
(ប)ទេ!ទេ!ទេអូន បងមិនបានធ្វើអុីចឹង(2ដង)
តែថាយប់មិញហ្នឹង ស្រីមេដួលឱបបងទេ។
6.(ស)នេះនែ៎!ភស្តុតាង គេថតឱ្យច្បាស់ៗ
ស្រីបងប្រាកដណាស់ កុំលើកដាក់ឱ្យមេ
ទុកឱកាសឱ្យហើយ នៅតែមិនព្រមកែ(2ដង)
នែ៎!ប្តីភួយកន្ទេល អញ្ជើញដេកក្រៅផ្ទះចុះ៕
Written by: ខាន់ ចូវយី, យិន ចន្ធី