歌詞

I-ពីយុវវ័យ ស្ដីរឿងជាតិទឹកដី ប្ដូររបបសម័យ អ្វីៗប្រែប្រេះឆា ជាតិអើយជាតិខ្មែរ ម្ដេចប្រែសាវតា ខ្ញុំធ្វើយ៉ាងណា រក្សាសាមគ្គី។
II-ប្ដូររបបមួយ ខ្មែរព្រួយចិត្តអនេក ឃើញជាតិឈ្លោះបាក់បែក ប្រទេសខ្ទេចខ្ទី ខ្ញុំស្រឡាញ់ជាតិ ចូលព្រៃម៉ាគី លះបង់ពលី ជីវីមិនគិត។
R-ទឹកឡើងត្រីស៉ីស្រមោច ទឹកហោចស្រមោចស៉ីត្រី នេះជាទ្រឹស្ដី គួរឱ្យខ្លាចពិត
ឈ្នះសម្លាប់គេ ចាញ់អស់ជីវិត ខ្ញំលុបបំបាត់ គំនុំឫស្សា។
III-ខ្ញុំសូមសច្ចា ថ្ងៃណារូបខ្ញុំនេះ បានដឹកនាំប្រទេស ឈ្នះលើពួកអង្គការ បង្រួបបង្រួម ឈាមជ័រខេមរា ឆន្ទះមនសិការ មេបញ្ជាការ
សំរេច។
instagramSharePathic_arrow_out