積分
演出藝人
Nick IT
聲樂
詞曲
Nick IT
詞曲創作
製作與工程團隊
Nick IT
製作人
歌詞
[Verse 1]
អូនអាណិតបងទេ?
កុហក់បងឥតងាករេ
ប្រើពាក្យសំដីលួងលោម
អង្វរឲ្យបងបន្តស្នេហ៍អូនជាអូន លុះជីវិតសាបសូន្យ
ទោះអូនធ្វើខុសប៉ុណ្ណា
នឹកឃើញឈ្មោះបងទេ?
គ្រប់ពេលគេថើបមាសមេ
យកដៃសរសេរលើទ្រូងអូន
ពេលបងតាមទាន់ទឹកមុខអូនប្រែស្រពោន សូមលើកលែងឲ្យអូន
ព្រោះដឹងបងមិនដាច់ចិត្ត
[Pre Chorus 1]
សង្ឃឹមថាថ្ងៃណាមួយ គេនឹងអាចកែប្រែ
បិទភ្នែកងាកមុខចេញដែរ តែចិត្តមិនដាច់អាល័យ
យំស្រែកសួរមេឃដី ប្រាប់មកតើហេតុអ្វីខ្ញុំនៅស្រឡាញ់?
[Chorus]
បើមេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ?
ឈប់ស្នេហ៍មាសមេ
ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់
ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់
ហើយអូនក៏មិនបាច់នៅស្តាប់
ហេតុផលបងស្រក់ទឹកភ្នែក
បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ?
ស្មោះស្ម័គ្រស្នេហ៍គេ
ស្របពេលគេទាក់ទងមនុស្សម្តង 2-3
សម្រស់គេឲ្យខ្ញុំជឿសំដី
ចង់ស្រឡាញ់អ្នកថ្មី
បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ
[verse 2]
ថ្ងៃជាសង្សារដំបូង យកគេមកណែនាំមិត្តភក្តិ
កាយវិកាដូចជាខុសទំនង
មើលទៅដូចជាមានរឿងលាក់
ខ្លាចគេជំពាក់ស្នេហ៍នឹងអ្នកចាស់
បានតែដំបូងរួចហើយបោកប្រាស់
មុខក្រាស់បន្តស្នេហាឈឺចាប់
អារិទ្ធ វាជេខ្ញុំថា “អាសត្វ”
[Pre chorus 2]
Call ទៅមិនដែលលើក
Cause she gotta work
Work ពីព្រលឹមដល់យប់ជ្រៅ
ពេលដែលគេថា “Free, where you wanna meet?”
ជួបតែកន្លែងគ្មានមនុស្សនៅ
*pop* លើកដាច់បំភ្លេចស្នេហ៍ដែលគ្មានន័យ
លុបអ្វីៗ ដែលយើងបានសាង
[Chorus]
មេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ?
ឈប់ស្នេហ៍មាសមេ
ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់
ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់
ហើយអូនក៏មិនបាច់នៅស្តាប់
ហេតុផលបងស្រក់ទឹកភ្នែក
បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ?
ស្មោះស្ម័គ្រស្នេហ៍គេ
ស្របពេលគេទាក់ទងមនុស្សម្តង 2-3
សម្រស់គេឲ្យខ្ញុំជឿសំដី
ចង់ស្រឡាញ់អ្នកថ្មី
បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ
[Bridge]
ទឹកភ្នែកអើយ ឈប់ហូរ
អាសូរបេះដូងខ្ញុំផង
គេលួចក្បត់ជាច្រើនដង មិនហ៊ានសងវិញទេ
ជ្រើសរើសខ្លួនឯង ឬគេ?
អាចទេ បើខ្ញុំឈប់យំ?
[Chorus]
បើមេឃឈប់ភ្លៀង តើខ្ញុំឈប់យំដែរទេ?
ឈប់ស្នេហ៍មាសមេ
ឈប់ខ្វល់ លែងស្គាល់ពាក្យថាឈឺចាប់
ដើរចេញក៏មិនបាច់រ៉ាយរ៉ាប់
ហើយអូនក៏មិនបាច់នៅស្តាប់
ហេតុផលបងស្រក់ទឹកភ្នែក
បើមេឃឈប់ភ្លៀង តើខ្ញុំឈប់ល្ងង់ដែរទេ?
ស្មោះស្ម័គ្រស្នេហ៍គេ
ស្របពេលគេទាក់ទងមនុស្សម្តង 2-3
សម្រស់គេឲ្យខ្ញុំជឿសំដី
ចង់ស្រឡាញ់អ្នកថ្មី
បើឈប់ភ្លៀង បងចង់ឈប់ស្នេហ៍ថ្លៃ
[Outro]
ពេលឈប់ភ្លៀង បងនឹងដោះលែងថ្លៃ
Written by: Nick IT