Kredity
COMPOSITION & LYRICS
senpropey chhuth
Songwriter
Daravit Kong
Songwriter
PRODUCTION & ENGINEERING
Daravit Kong
Producer
Texty
ពេលជួបភ្លាមចិត្តរៀមស្រលាញ់ទៅហើយ
អរគុណវេលាអោយបងជួបស្រស់ត្រើនត្រើយ
គឺអូននេះហើយជាចំលើយស្នេហ៍
ក្នុងចិត្តប៉ង បំណងសារភាពក្តីស្នេហ៍
បេះដូងមួយនេះត្រូវការតែរូបមាសមេ
ដឹងទេថាអូនសំខាន់ប៉ុណ្ណា
គ្រប់ទង្វើបញ្ជាក់ថាជាស្នេហា មិនដឹងផ្តើមពីពេលណា
ក្តីស្នេហ៍យើងមិនមែនជារឿងចៃដន្យ បងជឿថាជាវាសនា
ចង់អោយអូនដឹងនឹមនួនសំខាន់យ៉ាងណា
ជីវិតបងត្រូវការអូន
មើលថែស្ងួន នឹងផ្តល់ក្តីសុខអោយអូនរហូត
អរគុណកន្និដ្ឋា ដែលព្រមប្រគល់ក្តីស្នេហ៍
បងនឹងរក្សារស្នេហ៍នេះ អោយបានឋិតឋេរ
ស្រលាញ់កើនទ្វេរ បងមិនងាករេ ស្នេហ៍អូនរហូត
*ស្នេហ៍យើងរីកធំកើនទ្វេ
ជឿចុះមាសមេ បងសន្យាថែស្នេហ៍យើងរហូត
Written by: Daravit Kong, senpropey chhuth