Kredity
COMPOSITION & LYRICS
senpropey chhuth
Songwriter
Daravit Kong
Songwriter
PRODUCTION & ENGINEERING
Daravit Kong
Producer
Texty
មិនដែលធ្លាប់គិតថាបានរួមរស់ក្បែរកាយ
ឆោមឆាយជាមនុស្សពិសេស
អូនប្រៀបដូចផ្កាយជះពន្លឺភ្លឺថ្លា
ជីវិតធ្លាប់ឯកាប្រែស្រស់បំព្រង
វេលាដែលពួកយើងបានសាងអនុស្សារ
ជីវាតែងនៅក្បែរបង
ទោះមានឧបសគ្គក៏មិនរុញរា
បងនឹងពុំងាពុះពារឆ្ពោះទៅមុខ
អូនជាមនុស្សស្រីតែម្នាក់ដែលផ្តល់កំលាំងចិត្ត
ពេលដែលរូបបងជួបទុក្ខ
ជីវិតនេះមានក្តីសុខ បងសំណាងបំផុតព្រោះមានអូន
បងសូមសន្យារថាមើលថែអូន
ការពារស្ងួនមិនអោយឈឺផ្សារ
អ្វីគ្រប់យ៉ាងបងប្រគល់ជូនទៅស្រស់ជីវ៉ា
បញ្ជាក់ចិត្តស្មោះដែលមានជូនថ្លៃ
អរគុណដែលចូលក្នុងជីវិតបង
កាន់ដៃគ្នាឆ្លងវាលវដ្តសង្សារ
អូនជាផ្កាយសំណាងរបស់រូបរៀមរា
ពីពេលនេះលុះមរណា យើងក្បែរគ្នារហូត
Written by: Daravit Kong, senpropey chhuth