Top-Songs von Sinn Sisamouth
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Songtexte
សូមមេត្តា!
សូមកុំប្រហារខ្ញុំ!
សូមកុំប្រហារ មេត្តាខ្ញុំផង
ធ្វើម្ដេចខុសម្ដង បងសូមតែក្ដីមេត្តា
អង្វរចិត្តស្រី ប្រណីទោសា
បងសូមសច្ចា ថាលែងធ្វើខុសទៀតហើយ
សូមកុំប្រហារ មេត្តាខ្ញុំចុះ!
បើសិនជាខុស សន្ដោសផងណាត្រាណត្រើយ
ធ្វើម្ដេចគ្រាមុន បានជាខុសហើយ
រៀមមិនភ្លេចឡើយ ពាក្យដែលបងបានសន្យា
រៀមនឹងខំសាងចិត្តជាថ្មី
បើសិនជាស្រី ប្រណីដល់ក្ដីស្នេហា
រៀមនឹងចាំទទួលជីវា
កសាងវាសនា មានព្រះធ្វើជាសាក្សី
សូមកុំប្រហារ បើមិនអាណិត
សូមទុកជីវិត គ្រាន់បានបម្រើទឹកដី
បងមិនព្រមស្លាប់ ទេព្រោះដៃស្រី
ស្លាប់ខ្មាសលោកិយ ប្រុសស្រីគេនឹងនិន្ទា
សូមកុំប្រហារ បើមិនអាណិត
សូមទុកជីវិត គ្រាន់បានបម្រើទឹកដី
បងមិនព្រមស្លាប់ ទេព្រោះដៃស្រី
ស្លាប់ខ្មាសលោកិយ ប្រុសស្រីគេនឹងនិន្ទា
កុំសម្លាប់ខ្ញុំ!
Written by: Sinn Sisamouth