Vorgestellt in

Songtexte

I-អេ...អើយសែនរន្ធត់​ សឹងផុតអើយ..ដង្ហើម​អើយ​..
ហាអើយ​ លោកអ្ហើយលោក​ សួតថ្លើមដូចគេដុត​អើយ
ដំណឹងអើយឱ!តក់ស្លុត​ ដំណឹងតក់ស្លុត​ រាយការណ៍​ពីផ្ទៃប្រទេស​អើយ..
ហាអេ..ចេញពីផ្ទៃប្រទេសអើយ..
II-អេ...អើយប្រពន្ធ កូនខ្ញុំអង្គការ..សម្លាប់អើយ​..
ហាអើយ លោកអ្ហើយលោក នៅបឹងឱ!..ក្រចាប់​អើយ
ទ្រូងសែនអើយឱ!..ឈឺចាប់​ ទ្រូងសែនឈឺចាប់ ជាតិនេះបងសេសសល់អ្វី
ហាអើយ បងសេសឱ!..សល់អ្វីអើយ..
III-ហាអើយ..ម៉ារ៉ានី​ ម៉ាណែតកូនមាសឪពុក​អើយ
ឱ!ណា..ជួបទុក្ខ លោកអើយលោក​ ដើមទ្រូងពុកសែនរីងរៃ​អើយ..
ជីវិតយើង​កម្សត់ក្រៃ​ គ្រប់គ្រងដោយដៃ នៃពួកឱ!..អង្គការ​អើយ
ហាអេ ឱ!ណា..អង្គការអើយ..
IV-ហា...អើយភរិយា សម្លាញ់កូនសំណព្វចិត្តអើយ
ពុកសែនអាណិត​ ដ្បិតអីជីវិតអនិច្ចា​ កូនអ្ហើយកូន​ កម្សត់​ហួសវាចាអើយ
មិនទាន់ឃើញមុខបុត្រា​ ម្ដេចកម្មឫស្យា​ ពង្រាត់អើយ..កូនទៅអើយ​
ហាអើយ​ ពង្រាត់កូនទៅអើយ..
V-ហា...អើយឆន្ទៈ​ មុតមោះ​សង្គ្រោះ​មាតុភូមិអើយ​
កម្លាំងមូលផ្ដុំ​ ​រំលំពួកចិត្តឈាមខ្មៅ​ លោកអ្ហើយលោក​ កុំឲ្យនៅសល់ទៀតអើយ
រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិ​ ចិត្តស្មោះមិនឃ្លៀត​ ស្មោះជាតិឱ!ទឹកដីអើយ​
ហាអើយ​ ស្មោះជាតិឱ!ទឹកដីអើយ..
instagramSharePathic_arrow_out