Vorgestellt in

Credits

Songtexte

I-គោលការណ៍១១«ខ»អើយ ឱ!១១«ខ»អើយ(ពីរដង) ដាក់ចេញ (ពីរដង)បានល្អអើយ ដាក់ចេញបានល្អអើយ ឱណាថ្លៃអើយ គាំទ្រថែមទៀត ហាអើយ គាំទ្រថែមទៀត។
II-ឱណា អនុវត្តមាគ៌ា មហាសាមគ្គីជាតិអើយ(ពីរដង) រម្លំ(ពីរដង)របបចោលម្សៀតអើយ ឱណារបបចោលម្សៀតអើយ ម្ចាស់ថ្លៃអើយ ប្រល័យពូជសាសន៍អើយ..អើយ ប៉ុលពតរលំ។
III-កសាងសមាគមអើយ ឱ!សមាគមអើយ(ពីរដង)សមាជិក(ពីរដង) ប្រមូលផ្ដុំអើយ ឱណាដែលបានខិតំអើយ ឱណាថ្លៃអើយ សាមគ្គីសង្រ្គោះជាតិ ហាអើយសង្រ្គោះជាតិកម្ពុជាអើយ។
IV-ឱណាកសាងពង្រឹង កងទ័ពរួមគ្នាអើយ(ពីរដង)ដើម្បី(ពីរដង)ការពារអើយ ឱណាដើម្បីការពារអើយ ម្ចាស់ថ្លៃអើយ មាតុភូមិកម្ពុជាអើយ..អើយមាតុភូមិកម្ពុជា។
V-អនុវត្តសិទ្ធិ ឱ!សេរីភាពថ្លៃអើយ(ពីរដង)
លទ្ធិ(ពីរដង)ប្រជាធិបតេយ្យអើយ ឱណា ពិតប្រាកដន័យ ឱណាថ្លៃអើយ និងតម្លៃមនុស្ស
ហាអើយ ប្រជាជនគ្រប់ជាន់ថ្នាក់អើយ។
VI-ឱណាអនុវត្តមាគ៌ា សេដ្ឋកិច្ចច្បាសជាក់អើយ(ពីរដង) ឯករាជ្យ(ពីរដង)ទៅតាមដំណាក់អើយ ឱណាទៅតាមដំណាក់អើយ ម្ចាស់ថ្លៃអើយ កាលនីមួយៗអើយ អើយជួសជុលសេដ្ឋកិច្ចថ្មី។
VII-លុបចោលអាពាហ៍ ពិពាហ៍ចាប់បង្ខំអើយ(ពីរដង)កសាង(ពីរដង)ជីវភាពឧត្តមអើយ
ឱណាលើកសិទ្ធិនារីថ្កើងថ្កុំ ឱណាថ្លៃអើយ រៀនសូត្រខាងវប្បធម៌ ហាអើយ វប្បធម៌ថ្លៃថ្លា។
VIII-ឱណាលុបចោលវប្បធម៌ ប្រតិកិរិយាអើយ(ពីរដង) កសាង(ពីរដង)ថ្មីអស្ចារ្យអើយ
ឱណាថែរក្សាអើយ ម្ចាស់ថ្កៃអើយ ការពារវត្ថុបុរាណអើយ អើយ ការពារវត្ថុបុរាណ្យ។
instagramSharePathic_arrow_out