Top Songs By Sinn Sisamouth
Credits
Lyrics
ផ្កាអើយ! អើយផ្កាក្រពុំ
មិនតូចមិនធំ សមល្មមអើយចិត្តបង
ផ្កាអើយ! អើយផ្កាក្រពុំ
មិនតូចមិនធំ សមល្មមអើយចិត្តបង
រៀមភ្លឹក នឹកចង់ត្រកង
រៀមភ្លឹក នឹកចង់ត្រកង
បើបានមកបង ថ្លៃអ្ហើយច្បាស់ជាមិនខុស
ស្រីអើយ! អើយស្រីស្រឯម
មិនបាច់លាបក្រែម ទេណាអើយស្រីស្រស់
ស្រីអើយ! អើយស្រីស្រឯម
មិនបាច់លាបក្រែម ទេណាអើយស្រីស្រស់
បានបង មុំអ្ហើយមិនខុស
បានបង មុំអ្ហើយមិនខុស
អ្វីៗទាំងអស់ ថ្លៃអ្ហើយបងឱ្យកល្យាណ
តូចអើយ! អើយតូចទ្រម៊ែ
ស្រស់ដូចដួងខែ ធ្វើម្តេចអើយនឹងបាន
តូចអើយ! អើយតូចទ្រម៊ែ
ស្រស់ដូចដួងខែ ធ្វើម្តេចអើយនឹងបាន
ដឹងទេ ថាបងព្រួយប្រាណ
ដឹងទេ ថាបងព្រួយប្រាណ
ព្រួយព្រោះចង់បាន ថ្លៃអ្ហើយស្រឯមជាគូ
ស្រីអើយ! អើយស្រីស្រឯម
មិនបាច់លាបក្រែម ទេណាអើយស្រីស្រស់
ស្រីអើយ! អើយស្រីស្រឯម
មិនបាច់លាបក្រែម ទេណាអើយស្រីស្រស់
បានបង មុំអ្ហើយមិនខុស
បានបង មុំអ្ហើយមិនខុស
អ្វីៗទាំងអស់ ថ្លៃអ្ហើយបងឱ្យកល្យាណ
តូចអើយ! អើយតូចទ្រម៊ែ
ស្រស់ដូចដួងខែ ធ្វើម្តេចអើយនឹងបាន
តូចអើយ! អើយតូចទ្រម៊ែ
ស្រស់ដូចដួងខែ ធ្វើម្តេចអើយនឹងបាន
ដឹងទេ ថាបងព្រួយប្រាណ
ដឹងទេ ថាបងព្រួយប្រាណ
ព្រួយព្រោះចង់បាន ថ្លៃអ្ហើយស្រឯមជាគូ
Written by: Sinn Sisamouth