Top Songs By Ros Serey Sothea
Credits
PERFORMING ARTISTS
Ros Serey Sothea
Performer
COMPOSITION & LYRICS
Siv Son
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
មិនយល់ទឹកភ្នែក ឬក៏ទឹកភ្លៀង
ទឹកភ្នែកទឹកភ្លៀង ឱ្យអូននឹកបង
នឹកដល់យើងព្រាត់គ្នានៅពេលភ្លៀង
ទឹកភ្នែក ស្រក់ជោកដី
យំសោក គឺព្រោះតែយើងព្រាត់ប្រាស់គ្នា
ព្រាត់ហើយ មិនងាយបានជួបគ្នាវិញទេ
អូនបានលាក់ក្តីស្នេហារបស់បង
នៅក្នុងចិត្តអូន អា ហា ហា ហា
លាក់ស្នេហ៍នៅក្នុងជម្រៅចិត្តអូន
ដូចជាលាក់ អនុស្សាវរីយ៍
មិនយល់ទឹកភ្នែក ឬក៏ទឹកភ្លៀង
ទឹកភ្នែកទឹកភ្លៀង ឱ្យអូននឹកបង
នឹកដល់យើងព្រាត់គ្នានៅពេលភ្លៀង
ទឹកភ្នែក ស្រក់ជោកដី
យំសោក គឺព្រោះតែយើងព្រាត់ប្រាស់គ្នា
ព្រាត់ហើយ មិនងាយបានជួបគ្នាវិញទេ
អូនបានលាក់ក្តីស្នេហារបស់បង
ក្នុងការអផ្សុក អា ហា ហា ហា
លាក់ទុកនៅការអផ្សុក
ដូចជាលាក់ អនុស្សាវរីយ៍
Written by: Siv Son