Top Songs By សុន ស្រីពេជ្រ
Credits
Lyrics
I-ហាអេអឺងអឺយ នៅសួងអឺយត្បូងឃ្មុំ លោកអើយអឺយ
ពុំស្បើយអឺយឱ!ទុក្ខពិតអើយ ស្នើសុំលិខិតអើយ
ឆ្លងខេត្តអឺយឱ! មិនបានអើយ ស្នើសុំអឺយឱ!មិនបានអើយ។
II-ហាអេអឺងអឺយ ចិត្តពេញអឺយនឹកប្ដី ប្ដីអឺយប្ដី
ស្រីមិនអឺយឲ្យខកខាន ទៅមុខឲ្យបានអើយ
មិនបកអឺយក្រោយទេអើយ។
III-ហាអេអឺងអឺយ កំពង់ឱ!ចម្លង កូនអឺយកូន
ឆ្លងទៅអឺយរកប្ដីអើយ កូនណែតលូកដៃ
ទាញយកឱ!នំប៉័ងអឺយ កូនឃ្លានអឺយម្ដាយដឹងអើយ។
IV-ហាអេអឺអឺយ ទឹកភ្នែកអឺយម្ដាយហូរ កូនអឺយកូន
អាសូរអឺយព្រលឹងអើយ មកដល់ពេលហ្នឹង
គ្មានអ្វីហូបឆ្ងាញ់អើយ។
V-ហាអេអឺងអឺយ កាលក្នុងឱ!ផ្ទៃម្ដាយ កូនអឺយកូន
រស់ក្រោមអឺយគំនាបអើយ ហូបគ្មានជីវជាតិអើយ
ដល់កូនឱ!ទេណាអឺយ ទ្រូងម្ដាយខ្លោចផ្សាអើយ។
VI-ហាអេអឺងអឺយ ដល់កើតឱ!មកហើយ កូនអឺយកូន
ឥតស្បើយទុក្ខាអឺយ ពិតជាអនិច្ចា វាសនាកូនពិតអើយ។
VII-ហាអេអឺងអឺយ តស៊ូរនិងម្ដាយ កូនអឺយកូន
រស់ឆ្ងាយអឺយឪពុក ពោរពេញក្ដីទុក្ខ
មុខជោគតែទឹកភ្នែកអើយ ពុះពារអឺយទូលរែកអឺយ។
VIII-ហាអេអឺងអឺយ មានតែទឹកបបរពោត កូនអឺយកូន
ហូបស្រូបលាយនិងទឹកភ្នែក ចិត្តម្ដាយស្ទើរបែក
សង្វេគកូនណាស់អើយ។
VIIII-ហាអេអឺងអឺយ មកដល់អឺយឱ!ភ្នំពេញ កូនអឺយកូន
រលេញអឺយរូតរះ អូននឹកបងណាស់
ណាម្ចាស់ជីវិតអូន សង្ឃឹមអឺយជួបចួនអើយ