歌词
I. មើលថែខ្លួនឯងផងណា កុំអោយអូនបារម្ភ ក្រោយបែកពីពៅ, ញញឹមអោយបានច្រើន ហើយឆាប់ចូលគេង កុំនៅលេងដល់យប់ជ្រៅ ហើយកុំចេញទៅក្រៅ យប់ពេកវាមិនល្អ
II. អូនបានត្រឹមលួចបារម្ភ ខ្លាចបងត្រូវក្រៀមក្រំ គ្មានអ្នកកំដរ, ទោះពេលនេះបែកគ្នា យ៉ាងហោចណាស់យើង ធ្លាប់មានវេលាល្អៗ ពេលខ្លះភ្លេចខ្លួន អង្គុយចាំបង កន្លែងដើម
R. អូននៅទីនេះ ចាំមើលបងមានក្តីសុខ. ទោះស្នេហាយើងបានបញ្ចប់ អូនមិនគិតចង់ជ្រើសអ្នកផ្សេង
R. អូននៅទីនេះ ថែការចងចាំម្នាក់ឯង ទោះពេលខ្លះគ្រាំគ្រាចម្បែង តែបេះដូង នៅមានបង គ្មានអ្នកណាអាចជំនួស
Written by: Khan Vichetu, Visal Sophal