積分

演出藝人
Ros Sereysothea
Ros Sereysothea
演出者
詞曲
Sin Sisamouth
Sin Sisamouth
詞曲創作

歌詞

សែនឆ្អែតណែននឹងលោកិយ គ្មានអ្វី សង្ឃឹម រស់កណ្ដាលភ្លៀងផ្គរគ្រហឹម នឹមជីវិតទារុណធ្ងន់អ្វីម្ល៉េះទេ បាត់បង់រស្មីនិស្ស័យសង្ឃឹម ទឹកភ្នែករលឹម សន្សឹម សន្សឹមចាំថ្ងៃមរណា រន្ទះបាញ់ផាំងបែកផ្ទាំងថ្មដា ខ្លែងអើយដាច់ខ្សែសង្ខារ ក្លាយជាផេះផង់ល្អងធូលីល្អិត ព្រះអើយតើខ្ញុំមានទោសព្រោះអ្វី ទ្រូងពេញភក្ដី គ្មានគេប្រណីមេត្តាករុណា ព្រាត់កូនព្រាត់ប្ដី ព្រាត់អស់អឺយទាំងគ្រួសារ អកអើយអកអនាថា អនិច្ចារូបខ្ញុំដូចរូបអ្នកដែរ គ្រាន់តែរស់ផងក្រោមល្អងស្នេហា សុំតែសុខា ដើម្បីរក្សាបុត្រភ្ងាប៉ុណ្ណោះ ចិត្តអ្វីដាច់ម្ល៉េះ គ្មានចេះសន្ដោស សាងត្រូវក្លាយទៅជាខុស ឱ្យមនុស្សក្បត់មនុស្ស ខ្ញុំលែងយល់ហើយ អារក្សអ្នកតា ទេព្ដាឥន្ទ្រព្រហ្ម ព្រះពុទ្ធឧត្ដម រំលាយរូបខ្ញុំ ជាខ្យល់ភ្លាមទៅ ខ្ញុំបន់ទ្វីបលោក ឱ្យផុតសោកអឺយហ្មងសៅ បើទុកឱ្យខ្ញុំរស់នៅ ត្រូវតែជួយរកយុត្តិធម៌ឱ្យខ្ញុំ ព្រះពុទ្ធ! ព្រះធម៌! ព្រះសង្ឃ! ព្រះអង្គ! ជួយស្រង់ ទ្រទ្រង់សត្វលង់ទឹកផង
Writer(s): Sinn Sisamouth Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out